ខ្សែការពារឆ្នើម Giorgio Chiellini របស់ក្រុម Juventus បានរងរបួសក្នុងកំឡុងពេលប្រកួតស្មើ 0-0 ជាមួយក្រុម Juventus កាលពីសប្តាហ៍មុនប៉ុន្តែក្រុមម្ចាស់ជើងឯកអ៊ីតាលីបានទទូចថាវាមិនមែនជារឿងធ្ងន់ធ្ងរទេ។ជាមួយនឹងការប្រកួតជើងទី ១ នៃវគ្គ ១/៤ ផ្តាច់ព្រ័ត្ររបស់ពួកគេទល់និងគូសត្រូវចាស់ គឺក្រុម Real Madrid ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣ ខែមេសា២០១៨ ខណៈខ្សែការពារដ៏រឹងមាំសញ្ជាតិអ៊ីតាលីមួយនេះ មិនត្រូវបានក្រុមចាត់ទុកថា រងផលប៉ះពាល់ខ្លាំង និង ឈឺចាប់ដូចជាកីឡាករខ្សែការពារឆ្វេងសញ្ជាតិ ប្រេស៊ីលAlex Sandro នោះទេ។

ខណៈដែលនេះជាដំណឹងដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Turin ឥឡូវ នេះ ពួកគេមានបញ្ហាឈឺចាប់បន្ទាប់ពី Alex Sandro ត្រូវដកចេញពីប្រទេសប្រេស៊ីលបន្ទាប់ពី គាត់បានរង របួសសាច់ដុំនៅត្រង់ភ្លៅខាងស្តាំរបស់គាត់ហើយបើទោះបីជាការធ្វើតេស្តមិនត្រូវបានធ្វើឡើងនៅឡើយគាត់នឹងប្រឈមមុខនឹងកាប្រកួតជាមួយក្រុមការពារតំណែងជើងឯកChampion League គឺអធិរាជស Real Madrid សម្រាប់វគ្គ៨ក្រុមចុងក្រោយ។

កីឡាករក្រុមជម្រើសជាតិអ៊ីតាលី Chiellini ត្រូវបានបញ្ជាក់ដោយផ្នែកវេជ្ជសាស្រ្តថា: រូបគេបានទទួលការត្រួតពិនិត្យសុខភាពកាលពីថ្ងៃអង្គារក្រោយពីបានរងរបួសសរសៃប្រសាទទៅនឹងសាច់ដុំនៅភ្លៅស្តាំរបស់គាត់ដែលបានធ្វើឱ្យគាត់ដកខ្លួនចេញពីការប្រកួតមិត្តភាពអន្តរជាតិអ៊ីតាលីកាលពីថ្ងៃចន្ទ។ការធ្វើតេស្តនេះបានបង្ហាញថារបួសរបស់ Chielliniមិនរងផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ។ក្រៅពីជើងទីមួយកីឡាករមួយចំនួនបានអវត្តមានផងដែរមានដូចជាៈ Medhi Benatia និង Miralem Pjanic ខណៈ Federico Bernardeschi និង Juan Cuadrado ក៏រងរបួសផងដែរ។

ប្រភព៖ Marca