ខ្សែបម្រើជើងចាស់អេស្បាញ Xavi Hernandez និងបន្តអាជីពនៅប្រទេសកាតាជាមួយក្លឹប Al Sadd ២រដូវកាលទៀត ។ នោះហើយជាអ្វីដែលក្លិបកាតាបានប្រកាសនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter អំពីការព្រមព្រៀងនេះ ស្របពេលក្រុមមិនទាន់បង្ហាញពត៌មានពិតប្រាកដថា Xavi អាចនឹងដើរតួនាទីថ្មីជាជាគ្រូបង្វឹកនៅពេលអនាគតនោះផងដែរ ខណៈដែលកិច្ចសន្យារបស់ខ្លួនត្រូវអស់សុពលភាពនៅបំណាច់រដូវកាលនេះ។

Xavi មានមហិច្ឆតា និងការព្យាយាមដើម្បីឈ្នះពានរង្វាន់ Champions League នៅក្របខណ្ឌកំពូលទ្វីបអាស៊ីបន្ទាប់ពីក្លឹប Al Sadd បាននាំមុខនៅក្នុងដំណាក់កាលជម្រុះក្នុងពូលរួមជាមួយក្រុម Persepolis ក្រោយពីការប្រកួត ៤លើកដំបូងរួចមក។

Xavi បានព្រមព្រៀង និងមានបំណងជួយក្លឹបដោយមើលឃើញថា Al Sadd នៅមានឪកាសប្រកួតប្រជែងក្នុងក្របខ័ណ្ឌ Asian Champions League ជាមួយយុទ្ធនាការនេះ នឹងបន្តរហូតដល់ខែវិច្ឆិកាជាមួយក្តីសង្ឃឹមដែលអាចជួយក្លឹបឈានដល់វគ្គផ្តាច់ព្រ័ត្រ ហើយ Xavi អាចនឹងត្រូវធ្វើការសម្រេចចិត្តអំពីអាជីពរបស់គាត់ផងដែរថានិងត្រូវព្យួរស្បែកជើងចូលនិវត្តន៏ រឺបន្តការងារជាគ្រូបង្វឹក។

Xavi បានចូលរួមជាមួយក្រុមAl Sadd បន្ទាប់ពីបានចាកចេញពីក្លឹប Barcelona នៅឆ្នាំ២០១៥ ជាមួយស្នាដៃដ៏ធំធេង ក្រោយជួយក្លឹបឈ្នះពានរង្វាន់ជាច្រើន ។

សូមរីករាយទស្សនាវិដេអូរបស់កីឡាករ Xavi Hernandez: