Messi និង Aguero បានបង្ហោះរូបភាពនៅលើបណ្តាញទំនាក់ទំនងសង្កម Twitter ជាមួយការ សួរសុខទុក្ខ និងសំណេះសំណាលជាមួយកីឡាករវ័យក្មេងរបស់ក្រុម Man.City ហើយត្រូវបានបង្ហោះនៅលើ បណ្តាញទំនាក់ទំនងសង្គម Twitter ។

កំពូលតារាបាល់ទាត់ឆ្នើមសញ្ជាតិអាហ្សង់ទីនវ័យ ៣០ឆ្នាំ Lionel Messi បានបង្ហាញវត្តមាន គួរអោយភ្ញាក់ផ្អើល ប្រកបដោយភាពសប្បាយរីករាយ ជាមួយនិងកុមារដែលជាទំពាំង ស្នងឬស្សី មានវ័យក្រោម៧ឆ្នាំ(U7) និង ក្រោម៨ឆ្នាំ(U8) កំពុងហ្វឹកហាត់នៅក្លឹបមេឃខៀវ Manchester City កាលពីថ្ងៃព្រហស្បតិ៍។

ម្ចាស់ពានរង្វាន់បាល់មាស ៥សម័យកាលរូបនេះត្រូវបានរួមដំណើរជាមួយមិត្តរួមជាតិអាហ្សង់ទីន និងជាតារាឆ្នើមរកគ្រាប់បាល់បានច្រើនបំផុតក្នុងប្រវត្តិសាស្រ្តរបស់ក្រុម Man.City កីឡាករ Kun Augero ខណៈពួកគេនិងត្រូវហ្វឹកហាត់សមរួមគ្នាដើម្បី ត្រៀមខ្លួនសម្រាប់ការប្រកួតលក្ខណៈមិត្តភាពជាមួយក្រុមជម្រើសជាតិអ៊ីតាលីនៅឯកីឡដ្ឋាន Etihad នាថ្ងៃសុក្រនេះហើយ។
ប្រភព៖ skysports