ខ្សែបម្រើ Jack Wilshere នឹងត្រូវអវត្តមានពីការប្រកួតមិត្តភាពជាមួយក្រុមហូឡង់នៅរាត្រីថ្ងៃសុក្រនេះ ដោយសារតែរបួសជង្គង់។ ខ្សែបម្រើកាំភ្លើងធំ Arsenal មិនបានធ្វើដំណើរទៅកាន់ទីក្រុងអាំស្ទែរដាមជាមួយនឹងក្រុមដទៃទៀតនោះទេ ប៉ុន្តែអ្នកចាត់ការទូទៅក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate បានពណ៌នាថាគ្មានអ្វីធ្ងន់ធ្ងរខ្លាំងសម្រាប់ Wilshere នោះទេ ។

Wilshere ខកខានបង្ហាញខ្លួនអោយក្រុមរហ្សនាមតោកំណាចអង់គ្លេសជិត ២ឆ្នាំមកហើយ ប៉ុន្តែក្រោយពីបានវិលត្រលប់មកជួយក្រុម Arsenal ក្រោមការដឹកនាំរបស់លោក Arsene Wenger នៅរដូវកាលនេះ Wilshere ត្រូវបានកោះហៅមុនមានបញ្ហារបួសកើងឡើងដើម្បីចូលរួមប្រកួតមិត្តភាពជាមួយក្រុមបិសាច ទឹកក្រូចហូឡង់ មុនពេលជួបជាមួយក្រុមអសូរីអ៊ីតាលីបន្ទាប់ពីរូបគេបានបង្ហាញទម្រង់លេងល្អកំលុងពេលត្រលប់ពីលេង ក្នុងលក្ខ័ណ្ឌខ្ចីជើង ឱ្យក្លឹប Bournemouth ក្នុងឆ្នាំ ២០១៦/២០១៧ ។

ការបង្ហាញខ្លួនចុងក្រោយរបស់ Wilwhere សម្រាប់ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Roy Hodgson គឺជំនួបបរាជ័យ ២-១ ក្រោមស្នាដៃក្រុមអ៊ីស្លង់ដែលពួកគេត្រូវបានធ្លាក់ចេញពីការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប Euro ២០១៦ វគ១/៨ផ្តាច់ព្រ័ត្រ។

ប្រភព៖ Skysport