Virgil van Dijk ខ្សែការពារ Liverpool ត្រូវបានតែងតាំងជាប្រធានក្រុមជម្រើសជាតិហូឡង់ថ្មីក្រោមការដឹកនាំរបស់គ្រូបង្វឹក Ronald Koeman។
កីឡាករវ័យ២៦ឆ្នាំកាន់តំណែងនេះបន្ទាប់ពី អតីតប្រធានក្រុមចាស់ Arjen Robben បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ។ Van Dijk នឹងពាក់ស្លាកប្រធានក្រុមលើកដំបូងនៅថ្ងៃសុក្រក្នុងជំនួបមិត្តភាពទល់នឹងអង់គ្លេស ហើយក៏ជាប្រកួតទីមួយផងដែររបស់ហូឡង់ក្រោមការបង្វឹកលោក Koeman។
ម្ចាស់អាវលេខ៤នៅក្លឹបហង្សក្រហមបាននិយាយថា៖ “នេះគឺជាដំណឹងល្អសម្រាប់ខ្ញុំ និងក្រុមគ្រួសារ។ ខ្ញុំពិតជារីករាយ និងមានមោទនភាពដែលបានធ្វើជាប្រធានក្រុមជម្រើសជាតិរបស់ប្រទេស”។
Van Dijk ផ្ទេរពី Southampton ទៅ Liverpool កាលពីខែមករា មានថ្លៃខ្លួន៧៥លានផោន ជាតម្លៃមួយបំបែកកំណត់ត្រាខ្សែការពារទាំងអស់ក្នុងពិភពបាល់ទាត់៕
ប្រភពពី: Sabay