ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស​បាន​យក​ឈ្នះ​ជម្រើស​ជាតិ​ហូឡង់​ ១​ទល់​នឹង​០​ ក្នុង​ការ​ប្រកួត​មិត្តភាព​កម្ដៅ​សាច់​ដុំ​លើ​ទឹកដី​ហូឡង់​។​

ជ័យ​ជម្នះ​យប់​មិញ​ធ្វើ​ឲ្យ​ក្រុម​រហស្សនាម​ថា​តោ​កំណាច​បញ្ចប់​កំណត់ត្រា​មិន​ដែល​ឈ្នះ​ហូឡង់​សោះ​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩៦​មក​។ ១​គ្រាប់​របស់​អង់គ្លេស​សម្រេច​ទី​ដោយ​កីឡាករ​កំពុង​ឡើង​កូដ​ Jesse Lingard មក​ពី​ក្រុម​ Manchester United។

Lingard គឺ​ជា​សមាជិក​ United ទី​ពីរ​ដែល​អាច​ស៊ុត​បញ្ចូល​ទី​ឲ្យ​អង់គ្លេស​បាន​ក្រោម​ការ​ដឹកនាំ​របស់ លោក Southgate បន្ទាប់​ពី​តារាឆ្នើមវ័យក្មេង​ Rashford។ មាន​តែ​កីឡាករ​មក​ពី​ Spurs ប៉ុណ្ណោះ​ដែល​មាន​កីឡាករ​ស៊ុត​ចូល​ច្រើន​ជាង​ ( Kane, Alli និង​ Dier)។

ប្រកួត​បន្ទាប់​អង់គ្លេស​ត្រូវ​ស្វាគមន៍​ អ៊ីតាលី​នៅ Wembley ខណៈ​ ហូឡង់​ត្រូវ​ហោះ​ទៅ​ទឹកដី​ព័រទុយហ្គាល់​ដើម្បី​តទល់​នឹង​ក្រុម​ជើង​ឯក​ទ្វីប​អឺរ៉ុប៕

Via: Sabay