លោក Jose Mourinho បានបង្ហាញចំណាប់អារម្មណ៏ចង់បានកីឡាករខ្សែបម្រើស្លាបរបស់ក្រុម Watford Richarlison ដើម្បីមកជំនួស Anthony Martial បន្ទាប់ពី ខ្សែប្រយុទ្ធបារាំងរូបនេះ មិនសប្បាយចិត្តជាមួយនឹងការមិនបានបង្ហាញវត្តមានចូលលេងបានជាប្រចាំនៅកីឡាដ្ឋាន Old Trafford។
ជាមួយការមកដល់របស់ ខ្សែបម្រើ Alexis Sanchez កំលុងពេល ទីផ្សារដោះដូរកីឡាករនាខែមករា កាន់តែធ្វើអោយអតីតកីឡាករក្រុម Monaco រូបនេះមានឪកាសបង្ហាញខ្លួនតិចតួចបំផុត។ កាលពីដើមសប្តាហ៍នេះរបាយការណ៍នៅក្នុងប្រទេសអ៊ីតាលីបានអះអាងថា ក្រុមជើងឯកអ៊ីតាលី Juventus បានបង្កើនការចរចារជាមួយតំណាងរបស់ Martial ជុំវិញការផ្ទេរយកខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំរូបនេះ នៅរដូវក្តៅខាងមុខ ខណៈដែលក្រុមយក្សអាឡឺម៉ង់ Bayern Munich ក៏បានបង្ហាញចេតនាប្រជែងចង់បានកីឡាកររូបនេះផងដែរ។
យោងគេហទំព័រ The Sun បានអោយដឹងថាៈ អ្នកចាត់ការទូទៅលោក Jose Mourinho និងអនុញ្ញាតិអោយ Martial ចាកចេញពីកីឡាករដ្ឋាន Old Trafford នៅពេលបញ្ចប់រដូវកាល(២០១៧-២០១៨ និង ត្រៀមនាំយកមកជំនួសវិញនៅខ្សែបម្រើ-ស្លាបសញ្ជាតិប្រេស៊ីលកីឡាករ Richarlison ដែលកំពុងលេងអោយក្រុម Watford ត្រូវបានគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់យល់ថាជាបេក្ខភាពសក្តិសមបំផុត។
លោក Jose Mourinho ចង់បានខ្សែបម្រើស្លាប Richarlison របស់ក្រុម Watford មកជំនួស Anthony Martial
អត្ថបទទាក់ទង