Cristiano Ronaldo មិនត្រឹមតែជាកីឡាករដែលប្រើសម្រាប់លេងនៅលើទីលានប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏ត្រូវបានលោក Sir Alex ប្រើប្រាស់ជាភ្នាក់ងារអន្ទងឲ្យខ្សែការពារប្រេស៊ីល២រូបនេះមកលេងនៅ Manchester United ផងដែរ។
និយាយក្នុងបទសម្ភាសន៍មួយរបស់កាសែត ESPN, Rafael បានទម្លាយពីរបៀបដែល Ronaldo និយាយទៅកាន់គាត់និងប្អូនប្រុសគាត់តាមទូរស័ព្ទមុនពេលយល់ព្រមចុះកុងត្រាមកចូលរួមជាមួយ United កាលពីឆ្នាំ២០០៧។ កីឡាករកូនភ្លោះទាំងពីររូបនេះដើមឡើយ Arsenal ជាអ្នកចង់បានហើយស្ទើរតែបានចុះកុងត្រាទៅហើយប៉ុន្តែ Rafael បានទម្លាយពីរបៀបគាត់សន្ទនាជាមួយ Ronaldo រហូតបានលេងនៅ Man Utd។

MANCHESTER, UNITED KINGDOM – AUGUST 06: Rafael Da Silva (L) sits on the bench beside his twin brother and team mate Fabio Da Silva of Manchester United prior to the Pre Season Friendly match between Manchester United and Juventus at Old Trafford on August 6, 2008 in Manchester, England. (Photo by Phil Cole/Getty Images)
ខ្សែការពារ Lyon រូបនេះនិយាយថា៖” Ronaldo បានខលមកពួកយើងហើយស្នើសុំឲ្យយើងមកលេងនៅ Man Utd ។គាត់ដឹងថា Arsenal ចង់បានពួកយើងប៉ុន្តែយើងបានយល់ព្រមជាមួយ United ហើយប៉ាម៉ាក់របស់ខ្ញុំបាននិយាយថាវាសំខាន់ណាស់”។
“Nani ក៏នៅទីនោះហើយ Anderson ខ្សែបម្រើប្រេស៊ីលក៏នៅទីនោះ។ កីឡាករទាំងនោះជួយខ្ញុំ ប្អូនប្រុសរបស់ខ្ញុំនិងកីឡាករប្រេស៊ីលម្នាក់ទៀត Rodrigo Possebon បានជួយខ្ញុំច្រើនណាស់ព្រោះយើងមិនចេះនិយាយអង់គ្លេស”។

MANCHESTER, ENGLAND – MAY 12: Manager Sir Alex Ferguson and Rafael da Silva of Manchester United celebrate with the Premier League trophy after the Barclays Premier League match between Manchester United and Swansea City at Old Trafford on May 12, 2013 in Manchester, England. (Photo by Matthew Peters/Man Utd via Getty Images)
“Sir Alex និយាយរឿងល្អៗពីខ្ញុំ។ ខ្ញុំនឹងមិនភ្លេចរឿងនៅថ្ងៃនោះទេ ។ខ្ញុំមានអារម្មណ៍ថាខ្ញុំអាចលេងឲ្យ Man Utd បន្ទាប់ពីពេលនោះ។ Darren Fletcher បានដើរមករកខ្ញុំ។ ខ្ញុំស្រឡាញ់ Fletcher គាត់ពិតជាមានប្រយោជន៍ដល់ខ្ញុំ។មិនអាក្រក់ណាស់ណាទេសម្រាប់ការប្រកួតដំបូង”។
“ គាត់តែងតែព្យាយាមជួយខ្ញុំ ពេលដែលខ្ញុំរៀនអង់គ្លេសហើយមួយប្រកួតនោះគាត់និយាយថាលេងមិនទាន់ល្អទេ។Sir Alex បានប្រាប់ឲ្យប្ដូរខ្ញុំចេញហើយខ្ញុំឆ្លើយតបទៅគាត់ទាំងញញឹមជាមួយនឹងការលើកមេដាយជាសញ្ញាពីព្រោះជនជាតិប្រេស៊ីលតែងធ្វើអញ្ចឹង”។
“ពេលនោះខ្ញុំបានគិតថាធ្វើបែបនេះបង្ហាញការគោរពប៉ុន្តែ Fletcher បាននិយាយមកខ្ញុំថា អ្នកកុំធ្វើអញ្ចឹងទៀត”៕
Via :anachakkeila