ការប្រកួតនៅក្របខណ្ឌ Premier League សប្តាហ៏ទី៣៥ កាលពីថ្ងៃសៅរ៏ រវាងក្រុមភ្ញៀវតោខៀវ Chelsea និងក្រុមក្ងានស Swansea City បញ្ចប់ទៅដោយលទ្ធផល ១:0។ គ្រាប់បាល់ទី៥០ របស់ខ្សែបម្រើ Cesc Fabregas នៅនាទីទី៤ គឺគ្រប់គ្រាន់ដើម្បីទទួលបានជ័យជម្នះសម្រាប់ក្រុមតោខៀវដែលមាន ៣ប្រកួតទៀតនៅសល់។ Fabregas គឺជាកីឡាករអេស្បាញទី៣ បន្ទាប់ពី Fernando Torres និង Diego Costa ដែលស៊ុតបញ្ចូលទីបាន ៥០គ្រាប់កន្លងមកនៅក្របខណ្ឌ Premier League។
អ្នកចាត់ការទូទៅលោក Conte បាននិយាយថា: យើងទទួលបានបីពិន្ទុ ហើយវាមានសារៈសំខាន់ណាស់ ប្រសិនបើយើងចង់ឈានដល់ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Champions League។ ស្ថានភាពមិនមែនស្ថិតនៅក្នុងដៃរបស់យើងទេ ប៉ុន្តែវិធីតែមួយគត់ក្នុងការដាក់សម្ពាធតិចតួចលើក្រុម Tottenham គឺដើម្បីទទួលបានបីពិន្ទុគ្រប់ការប្រកួតទាំងអស់។ មិនងាយស្រួលទេយើងដឹងថា Tottenham នឹងលេងជាមួយ Watford នៅថ្ងៃច័ន្ទ ប៉ុន្តែអ្នកដឹងច្បាស់ថាបាល់ទាត់មិនមែនជារឿងសាមញ្ញនោះ។
បច្ចុប្បន្នសម្រាប់ក្រុម Swansea វិញបាន នាំមុខក្រុម Southampton ដែលស្ថិតនៅក្នុងតំបន់កាត់ចោលចំនួន ១ពិន្ទុ ប៉ុណ្ណោះខណៈក្រុម Chelsea មានពិន្ទុតាមពីក្រោយក្រុមចំណាត់ថ្នាក់លេខ៤ Tottenham ចំនួន ២ពិន្ទុប៉ុណ្ណោះ។
Premier League: កីឡាករ Fabregas ជួយ Chelsea ផ្តួល Swansea ដើម្បីបន្តក្តីសង្ឃឹមប្រជែង Top៤ (វិដេអូ)
អត្ថបទទាក់ទង