អ្នកចាត់ការទូទៅក្រុម Sevilla លោក Vincenzo Montella ត្រូវបានក្លឹបបណ្ដេញចេញពីតំណែងជាលើកទី២ ក្រោយដឹកនាំក្រុមទទួលបានលទ្ធផលមិនល្អសម្រាប់ការប្រកួតកន្លងមក។ អ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលីវ័យ ៤៣ឆ្នាំរូបនេះក៏ត្រូវបានក្រុម AC Milan បញ្ចប់តួនាទីលើកទី១ កាលខែវិច្ឆិកា ២០១៨ មុននិងចូលមកកាន់តួនាទីក្នុងក្រុម Sevilla កាលពីថ្ងៃទី២៨ ខែធ្នូ។
បរាជ័យចាញ់ក្រុម Levante មានន័យថា Sevilla មិនទាន់ឈ្នះសោះគិតតាំងពីទម្លាក់ក្រុមបិសាចក្រហម Manchester United នៅវគ្គ ១៦ក្រុមពានរង្វាន់ទ្វីបអឺរ៉ុប Champions League កាលពីថ្ងៃទី១៣ មីនា ២០១៨ កន្លងមក ពោលគឺ ៩ប្រកួតមិនទាន់ស្គាល់រសជាតិជ័យជំនះឡើយ។
កំលុងការប្រកួតដែលនៅសល់មុនបញ្ចប់រដូវកាលក្រុម Sevilla បានតែងតាំងអតីតគ្រូបង្វឹកខ្លួន គឺលោក Joaquin Caparros ឲ្យចូលមកដឹកនាំក្រុមរហូតដល់បញ្ចប់រដូវកាលខណៈដែលបច្ចុប្បន្នក្រុមមាន ចំណាត់ថ្នាក់លេខ៨នៅក្របខណ្ឌLa Liga គិតត្រឹមសប្តាហ៏ទី៣៤នេះ។
ប្រភព៖ BBC
អ្នកចាត់ការទូទៅលោក Vincenzo Montella ត្រូវបានបញ្ចប់តំណែងជាគ្រូបង្វឹកនៅ Sevilla
អត្ថបទទាក់ទង