ក្រុម Tottenham Hotspur បានខិតកាន់តែកៀកឆ្ពោះទៅកាន់ក្របខ័ណ្ឌ Champions League ក្នុងរយៈពេល ៣រដូវកាលជាប់ៗគ្នា បើទោះបីមិនបានបង្ហាញពីទម្រង់លេងល្អក៏ដោយ ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់ខ្សែបម្រើ Dele Alli និងខ្សែប្រយុទ្ធ Harry Kane បានជួយឲ្យពួកគេដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-០ នៅលើទឹកដីក្រុម Wembley។
ការដណ្តើមបានជ័យជម្នះជាលើកទី១ ក្នុងការប្រកួត ៤លើក បានជួយឲ្យក្រុម Spurs រក្សាការនាំមុខ ៥ពិន្ទុដាច់វិញលើក្រុមឈរលេខ៥ Chelsea ខណៈដែលនៅសល់ការប្រកួតត្រឹមតែ ៣លើកទៀតប៉ុណ្ណោះក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ។ ការរងបរាជ័យជាលើកទី១១ ក្នុងការប្រកួតក្រៅដី ១២លើកចុងក្រោយរបស់ពួកគេ ធ្វើឲ្យក្រុម Watford នៅតែត្រូវការ ១ពិន្ទុទៀតដើម្បីមានសុវត្ថិភាពទាំងស្រុងពីតំបន់កាតចោល។
ប៉ុន្តែ ក្រុមភ្ញៀវ បានខ្ជះខ្ជាយឱកាសជាច្រើន ក្រោយពីការបង្ហាញពីទម្រង់លេងមិនបានល្អរបស់ក្រុមម្ចាស់ផ្ទះ។ ការចាប់ផ្តើមយ៉ាងល្អរបស់ក្រុម Watford ត្រូវបានរារាំង នៅនាទី ទី១៦ នៅពេលដែលអ្នកចាំទី Orestis Karnezis បានសង្គ្រោះបាល់មិនបានល្អមួយ នៅពេលមានការបញ្ជូនបាល់ឆ្លងពីតំបន់ខាងស្តាំ។ បាល់នោះបានធ្លាក់ទៅលើជើងរបស់ Christian Eriksen ហើយរូបគេបានបញ្ជូនបាល់ទៅឲ្យ Alli ដើម្បីរកគ្រាប់បាល់ទី៤របស់គេក្នុងចំណោមការប្រកួ៥លើកតែម្តង។ ក្រោយមក ខ្សែប្រយុទ្ធ Kane បានបំពេញជ័យជម្នះសម្រាប់ក្រុមខ្លួន តាមរយៈការរកគ្រាប់បាល់បញ្ចូលទីបន្ថែមនៅដើមតង់ទី២៕
ខ្សែប្រយុទ្ធ Harry Kane នឹង Dele Alli ជួយឲ្យ Spurs ខិតកាន់តែកៀកក្នុងការឈ្នះកៅអី Champions League
អត្ថបទទាក់ទង