ក្រោយពីបានជួបភាពរីករាយផ្សេងៗតាមរយៈការឈានទៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាលើកទី១ ក្នុងរយៈពេល ១១ឆ្នាំ លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បានចាត់ទុកការធ្វើដំណើរទៅប្រកួតនៅលើទឹកដីក្រុម Chelsea នៅរាត្រីថ្ងៃអាទិត្យនេះ ជាការប្រកួត Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មួយផ្សេងទៀត ខណៈដែលការឈ្នះកៅអីទៅកាន់យុទ្ធនាការនេះនៅរដូវកាលនេះ នៅតែមិនទាន់ច្បាស់លាស់។
ការដណ្តើមបានជ័យជម្នះណាមួយក្នុងចំណោមការប្រកួតដែលនៅសល់ទាំង ៣លើករបស់ក្រុម Liverpool នៅរដូវកាលនេះ ដូចជាកីឡដ្ឋាន Stamford Bridge ការឈ្នះនៅលើទឹកដីខ្លួនឯងលើក្រុម Brighton នៅថ្ងៃចុងក្រោយនៃរដូវកាល Premier League ឬនៅពេលប្រកួតជាមួយនឹងក្រុមខ្លាំង Real Madrid ក្នុង Champions League នឹងជួយឲ្យពួកគេឈ្នះកៅអីក្នុងក្របខ័ណ្ឌអឺរ៉ុប។
ប៉ុន្តែ ស្របពេលលោក Klopp កំពុងស្ថិតក្នុងអារម្មណ៍ស្ងប់ និងត្រូវអនុញ្ញាតឲ្យតារាឆ្នើមៗសម្រាក ការដណ្តើមបានត្រឹមតែ១ពិន្ទុនៅចុងសប្តាហ៍នេះ គឺជាគោលដ៏ធំរបស់គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ។ លោក Klopp បានឲ្យដឹងថា៖ «តើយើងមានក្រុមដ៏ធំបំផុតក្នុងពិភពកីឡាបាល់ទាត់នៅពេលនេះ ឬទេ? ទេ យើងមិនមានឡើយ។ ការដែលក្រុមនេះឈានទៅវគ្គផ្តាច់ព្រ័ត្រ គឺជារឿងដ៏អស្ចារ្យ។ យើងបានជួបញ្ហាជាច្រើននៅរដូវកាលនេះ ការរបួសផ្សេងៗក្នុងពេលវេលាមិនត្រឹមត្រូវ ហើយយើងនៅតែបន្តធ្វើបានល្អ»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១០:៣០យប់៕
ប្រភព៖ Channel News Asia