កំពូលកីឡាករឆ្នើមរបស់ក្រុមស្តេចសរ Real Madrid លោក Cristiano Ronaldo មានរហ័សនាម (CR7) បានរងរបួសគួរឲ្យព្រួយបារម្ភក្នុងការប្រកួត El Clasico ទល់នឹង Barcelona នៅ Nou Camp កាលពីយប់មិញ។
ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិព័រទុយហ្គាល់រកបាន១គ្រាប់ឲ្យ Real Madrid តាមស្មើ ១ – ១ នៅនាទី១៤ មុនពេលត្រូវប្ដូរចេញជំនួសដោយ Marco Asensio នៅនាទី៤៦។ ក្រុមគ្រូពេទ្យបានឲ្យដឹងថា Ronaldo មានបញ្ហារបួសកជើង ប៉ុន្តែមិនទាន់ប្រាកដថាអវត្តមានយូរប៉ុនណានោះទេ។
របួសកម្លាំងសំខាន់នេះកំពុងធ្វើឲ្យអ្នកចាត់ការ Zinedine Zidane មានការព្រួយបារម្ភស្របពេលក្រុមរបស់លោកត្រូវប៉ះ Liverpool វគ្គផ្ដាច់ព្រ័ត្រ Champions league ប្រមាណជាង២សប្ដាហ៍ទៀត៕
Via: Sabay
របួសរបស់កីឡាករឆ្នើម CR7 កើតក្ដីព្រួយបារម្ភសម្រាប់ Real Madrid មុនប៉ះ Liverpool
អត្ថបទទាក់ទង