ក្លឹបតោខៀវ Chelsea បានបន្តមកកៀកពិន្ទុតំបន់ Top 4 ក្រោយយកឈ្នះលេខ៣ Liverpool ដោយលទ្ធផល ១ទល់នឹង០នៅ Premier League សប្ដាហ៍ទី៣៧។
ជ័យជម្នះនៅកីឡដ្ឋាន Stamford Bridge កាលពីយប់មិញធ្វើឲ្យក្រុមតោខៀវចាញ់ Liverpool តែ៣ពិន្ទុប៉ុណ្ណោះថែមទាំងសល់១ប្រកួតនៅក្នុងដៃថែមទៀត។ ៣ពិន្ទុរបស់ Chelsea ជាគុណសម្បត្តិរបស់ខ្សែប្រយុទ្ធ Giroud ក្រោយកីឡាកររូបនេះរកគ្រាប់បាននៅនាទី ៣២។
Liverpool នឹងអស់កៅអី Champions League ភ្លាមប្រើភ្លាត់ស្មើ ឬចាញ់ Brighton នៅប្រកួតចុងក្រោយ ហើយ Chelsea អាចឈ្នះ២ប្រកួតដែលនៅសល់។ បើអស់ផ្លូវដើរដូច្នេះមែនក្រុមរហស្សនាមថាហង្សក្រហមត្រូវយកឈ្នះ Real Madrid វគ្គផ្ដាច់ព្រ័ត្រដាច់ខាតដើម្បីលេងពានទ្វីបអឺរ៉ុបរដូវកាលក្រោយ៕
ប្រភពពី: Sabay
Premier League: ក្រុមតោខៀវ Chelsea ធ្វើឲ្យ Liverpool ដេកភ័យរឿង Top 4 ក្រោយយកឈ្នះ ១ទល់០ យប់មិញ
អត្ថបទទាក់ទង