Cardiff ឡើង​មក​ Premier League វិញ​ហើយ ​ក្រោយ​ស្មើ​គ្នា​ ០-០ ជាមួយ​ Reading កាល​ពី​ចុង​សប្ដាហ៍​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ​លំដាប់​ទីពីរ​របស់​អង់គ្លេស។​

ក្រុម​មាន​មូលដ្ឋាន​នៅ​ប្រទេស​វែល​​ធ្លាក់​ចេញ​ពី​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​កាល​ពី​៤​ឆ្នាំ​មុន​។ ក្លឹប​ដែល​មាន​មហាសេដ្ឋី​ជា​ជនជាតិ​ម៉ាឡេស៊ី​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ប្រមាណ​១៧០​លាន​ផោន​ ហើយ​តាម​រយៈ​ចំណូល​​នេះ​​អ្នក​ចាត់ការ​ Neil Warnock គ្រោង​ចំណាយ​លុយ​ទិញ​កីឡាករ​ថ្មី​៥ ឬ​៦​នាក់​បន្ថែម​ទៀត។​

ក្រុម​ដែល​កក់​កៅអី​ទៅ​ Premier League ដំបូង​គឺ Wolverhampton បន្ទាប់​មក​គឺ Cardiff នេះ​ឯង​ដូច្នេះ​នៅ​មាន​កៅអី​ទំនេរ​មួយ​ទៀត​សម្រាប់​ក្រុម​ដែល​នៅ​សល់។​ នៅ​លីគ​កំពូល​វិញ​ Stoke City បាន​ធ្លាក់​ទៅ​ Championship ជា​ស្ថាពរ​​ស្រប​ពេល​ West Brom, Swansea និង​ Southampton កំពុង​ប្រទាញប្រទង់​គ្នា​រក្សា​ជីវិត​បន្ត៕

Via :news.sabay