អ្នកគាំទ្ររាប់ពាន់នាក់របស់ Wolverhampton Wanderers បានឈរតម្រង់ជួរគ្នានៅតាមដងវិថីនានាក្នុងទីក្រុងនេះ ដើម្បីអបអរវីរបុរសរបស់ពួកគេសម្រាប់ការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌកំពូលរបស់អង់គ្លេសវិញ។ឮ
ក្រុម Wolves នឹងវិលទៅកាន់ក្របខ័ណ្ឌ Premier League ជាលើកទី១ ចាប់តាំងពីឆ្នាំ២០១២ ក្រោយពីបានបញ្ចប់ដោយការឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Championship។ កីឡាករ និងបុគ្គលិករបស់ក្លិប បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅក្នុងពេលធ្វើដំណើរដោយក្បួនរថយន្តចំនួន ២គ្រឿង។ រថយន្តក្រុងនីមួយៗ ត្រូវបានដាក់អក្សរថា «1 KEME» ដើម្បីសម្តែងនូវការរំឭកដល់អ្នកចាំទី Carl Ikeme ដែលបានធ្លាក់ខ្លួនឈឺភ្លាមៗដោយសារតែជំងឺមហារីកគ្រាប់ឈាមកាលពីរដូវក្តៅមុន។
ពិធីជប់លៀងនៃការឈ្នះសិទ្ធិទៅលេងក្នុងក្របខ័ណ្ឌកំពូលនេះ បានបន្តធ្វើនៅលើឧស្យាន West Park ខណៈដែលសំបុត្រចូលទស្សនាការប្រកួតចំនួន ៣០០០០សន្លឹក ត្រូវបានចែកជូនដោយឥតគិតប្រាក់សម្រាប់ព្រឹត្តិការណ៍នេះ។ ក្រុមរបស់លោក Nuno Espirito Santo ពិតជាស័ក្តិសមក្នុងការឈ្នះសិទ្ធិរបស់ខ្លួន ក្រោយពីបានបញ្ចប់យុទ្ធនាការ Championship ដោយមាន៩៩ពិន្ទុ ពោលគឺនាំមុខ៩ពិន្ទុដាច់លើក្រុមឈរលេខ២ Cardiff City។ ខ្សែបម្រើ Romain Saiss បាននិយាយថា ក្រុមរបស់គេ «បានរង់ចាំជាយូរមកហើយ» សម្រាប់ថ្ងៃនេះ។ កីឡាកររូបនេះបានឲ្យដឹងថា៖ «រាល់ការប្រកួតនៅលើទឹកដីខ្លួនខ្លួនឯងដែលពួកគេមានជាមួយយើង ពួកគេពិតជាស័ក្តិសមក្នុងការឈ្នះសិទ្ធិនេះ»៕
Wolves ធ្វើឲ្យវិធីនានាក្លាយពណ៌មាស ខណៈអ្នកគាំទ្ររាប់ពាន់អ្នកអបអរការវិលទៅ Premier League
អត្ថបទទាក់ទង