ប្រធានក្លឹប Barcelona លោក Josep Maria Bartomeu បាននិយាយថាខ្លួនពិតជាបានជួបភ្នាក់ងារផ្ទាល់របស់ Antoine Griezmann ពិតប្រាកដមែនកាលពីចុងឆ្នាំ២០១៧។
Griezmann
គេនៅចាំបានពេលទីផ្សារដោះដូរបើកកាលពីខែមករា មានពាក្យចចាមអារ៉ាមយ៉ាងក្ដៅគគុកថា Barca ចុះហត្ថលេខាយកខ្សែប្រយុទ្ធសញ្ជាតិបារាំងរហូតភាគី Atletico បានប្ដឹងទៅ FIFA ពីរឿងដែល Barca បានលួចទាក់ទងកីឡាកររបស់ខ្លួនដោយខុសច្បាប់ទើបដំណឹងនោះស្ងាត់ទៅវិញ។
ពេលនេះ Bartomeu បានសារភាពថាលោកពិតជាបានចរចាជាមួយភ្នាក់ងារតារាឆ្នើមវ័យ២៧ឆ្នាំប៉ុន្តែមិនបានពិភាក្សាអ្វីច្រើនទេ។ អ្នកជំនួញសញ្ជាតិអេស្ប៉ាញបានបន្ថែមថាលោកមិនចង់និយាយអ្វីបន្តព្រោះបច្ចុប្បន្ន Griezmann ជាកីឡាកររបស់ក្លឹបដទៃ។ គួរបញ្ជាក់ថា Griezmann សល់កុងត្រាជាមួយ Atletico រហូតដល់ឆ្នាំ២០២២៕
Via: Sabay
ប្រធានក្លឹបអ្នកមានបុណ្យ Barcelona សារភាពថាពិតជាបានជួបភ្នាក់ងាររបស់ Griezmann មែន
អត្ថបទទាក់ទង