អតីតខ្សែប្រយូទ្ធ Liverpool និង Real Madrid, Michael Owen បានផ្ដល់បទសម្ភាសន៍ ដល់ Marca មុនពេល Liverpool ជួប Real Madrid វគ្គផ្ដាច់ព្រ័ត្រ Champions League នៅថ្ងៃទី ២៦ ខែ ឧសភា ខាងមុខ នៅក្រុងគាវ ប្រទេសអ៊ុយក្រែន។

Owen នឹងទៅទស្សនាក្រុមទាំងពីរនៅអ៊ុយក្រែន។

Marca៖ តើលោកគិតថា ការប្រកួតផ្ដាច់ព្រ័ត្រនេះធ្វើឲ្យលោកភ្ញាក់ផ្អើលទេ?
Owen៖ ក្រុមទាំងពីរមានស្ទិលលេងខុសគ្នា។ Liverpool លេងបានយ៉ាងល្អពេលជួបក្រុមខ្លាំង ដោយពួកគេដណ្ដើមបានបាល់លឿន និង ឆ្ពោះទៅរកតំបន់ប្រយុទ្ធ។ Liverpool មិនសូវលេងបាល់ច្រើន និង មិនបារម្ភរឿងគ្រប់គ្រងបាល់ពេកទេ ប៉ុន្តែ ពួកដណ្ដើមពីខ្សែការពារ ហើយវាយបកយ៉ាងលឿនៗ។ ខ្ញុំគិតថាវាជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រដ័ល្អ ហើយ ខ្ញុំគិតថាមានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាច្រើន។

Marc៖ សូមប្រាប់អំពីចំណុចខ្សោយ និង ចំណុចខ្លាំងរវាងក្រុមទាំងពីរ?
Owen៖ Liverpool មានលទ្ធផលល្អទល់នឹងក្រុមខ្លាំងៗនារដូវកាលនេះ ហើយវាជារឿងល្អមួយដែលប៉ះក្លិបដែលមានកម្រិតខ្ពស់។ ប្រហែលជា Liverpool លេងមិនសូវល្អពេលជួបក្រុមដែលចូលចិត្តការពារច្រើន។ បើសិនលេងធម្មតា Liverpool អាចឈ្នះក្រុមណាទាំងអស់។

ប៉ុន្តែ Madrid ជាក្រុមដែលគេគិតថាឈ្នះពាន ពេលពួកត្រូវការឈ្នះ។ ខ្ញុំនិយាយរួចហើយតាំងពីដើមរដូវកាលនៅលើទូរទស្សន៍ UK television ដែល Real Madrid អាចឈ្នះពាន Champions League ម្ដងទៀតរដូវកាលនេះ។ ទោះជាយ៉ាងណាខ្ញុំគិតថា 50-50 ព្រោះ Liverpool ជាក្រុមល្អ ហើយជាក្រុមឡើងដល់វគ្គចុងក្រោយល្អបំផុតសម្រាប់ខ្ញុំទាំងពីរ។ ចំណុចខ្លាំងរបស់ Madrid គឺបទពិសោធន៍ដែលក្នុងការប្រកួតកន្លងមក ដោយមានកីឡាករល្អៗ ដូចជា Cristiano Ronaldo, និង Isco ជាដើម។

Marc៖ អាចទេបើគិតថា Liverpool ឈ្នះពាន ម្ដងទៀត?
Owen: Liverpool រីកចម្រើនខ្លាំងជាងក្រុមម្ដងបន្តិចម្ដងបន្តិចក្នុងពេលពីរបីឆ្នាំនេះ ហើយឥឡូវនេះពួកគេកាន់តែរឹងមាំឡើង។ ច្រើនឆ្នាំមកហើយ ពួកគេល្អនៅតំបន់ប្រយុទ្ធ តេតំបន់ការពារអន់។ បច្ចុប្បន្ននេះ ពួកគេច្រើនហើយ។ Van Dijk ជាកីឡាករកម្រិតខ្ពស់មួយ ដោយការមកដល់របស់គេបានជួយក្រុមច្រើន។ Liverpool ឈ្នះពាន Champions League ក្នុងឆ្នាំ 2005 តែអត់មានក្រុមល្អជាក់លាក់ទេ។ ក្រុមបច្ចុប្បន្ននេះអាចនាំឲ្យ Liverpool ស្ថិតនៅចំណុចកំពូលនៃក្លិបបាល់ទាត់តំបន់អឹរ៉ុប។
Via :sportrefresh