ទីផ្សារដោះដូរកីឡាករនៅ Premier Leagueចាប់ផ្ដើមហើយរសៀលថ្ងៃទី ១៧ ឧសភា នេះ សម្រាប់ក្លិបនៅក្នុងប្រទេសអង់គ្លេស ប៉ុន្តែ ដោះដូរជាអន្តរជាតិតែម្ដងនឹងចាប់ផ្ដើមនៅថ្ងៃទី ៨ មិថុនា ខាងមុខ។
ទីផ្សារដោះដូរកីឡាករនៅអឺរ៉ុប ពីមុនបញ្ចប់នៅថ្ងៃទី ៣១ សីហា ពោលពេលរដូវកាលថ្មីចាប់ផ្ដើមបាន ១ ឬ ២ សប្ដាហ៍ទើបបិទទីផ្សារ។
ប៉ុន្តែរដូវកាលថ្មី ២០១៨-២០១៩ នៅ EPL នេះមានការកែប្រែគោលការណ៍ ដោយត្រូវបិទទ្វារត្រឹម វេលាម៉ោង ១៧:០០ មុនរដូវកាលថ្មីចាប់ផ្ដើមតែម្ដង។ នេះមានន័យថា មិនអាចទិញកីឡាករបាន ១ ឬ ២ សប្ដាហ៍ពេលកំពុងប្រកួតបានទៀតឡើយ។
ចំណែកទីផ្សារដោះដូរលើកទី២ ធ្វើឡើងនៅខែ មករា ដដែល៕
កីឡាករមួយចំនួនចាកចេញពីក្លិប៖
Arsenal
Per Mertesacker ចូលនិវត្តន៍
Brighton & Hove Albion
Uwe Huenemeier ចាកចេញទៅ SC Paderborn ដោយគ្មានតម្លៃខ្លួន
Steve Sidwell ក្លិបឲ្យចាកចេញ
Burnley
Dean Marney ក្លិបឲ្យចាកចេញ
Scott Arfield ទៅ Rangers ដោយគ្មានតម្លៃខ្លួន
Huddersfield Town
Dean Whitehead ក្លិបឲ្យចាកចេញ
Manchester City
Pablo Maffeo ទៅ Stuttgart តម្លៃបិទជិត
Yaya Toure ក្លិបឲ្យចាកចេញ
Manchester United
Michael Carrick ចូលនិវត្តន៍
Via :sportrefresh