លោក Mikel Arteta មាននូវ «រាល់សមត្ថភាពទាំងអស់» ដែលត្រូវការជាចាំបាច់ដើម្បីក្លាយជាអ្នកចាត់ការទូទៅរបស់ក្រុម Arsenal។ នេះបើយោងទៅតាមការបញ្ជាក់របស់អតីតគ្រូបង្វឹកលោក Arsene Wenger ទៅកាន់កាសែត Bein Sports។
លោក Wenger លោក Arteta វ័យ៣៦ឆ្នាំ ដែលបានលេងក្នុងការប្រកួត ១៥០លើកក្រោមការដឹកនាំរបស់លោក Wenger នៅឯក្លិប Arsenal ពិតជាអារម្មណ៍បំពេញនូវស្មារតីរបស់ក្រុមកាំភ្លើងធំ បើទោះបីគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានបញ្ជាក់ថា លោកមិនចង់មានឥទ្ធិពលទៅលើការសម្រេចចិត្តរបស់ក្រុមប្រឹក្សាក៏ដោយ។ Arteta ដែលជាជំនួយការគ្រូបង្វឹកម្នាក់របស់លោក Pep Guardiola នៅឯក្លិប Manchester City គឺជាបេក្ខភាពម្នាក់ក្នុងចំណោមបេក្ខភាពជាច្រើនដែលត្រូវបានទាក់ទងដើម្បីបំពេញការងារដ៏ធំ ដែលត្រូវបានបន្សល់ទុក ក្រោយពីលោក Wenger លាលែងពីតំណែងក្រោយពីដឹកនាំបានរយៈពេល២២ឆ្នាំ។
លោក Wenger បានឲ្យដឹងថា៖ «រូបគេគឺជាអ្នកដឹកនាំម្នាក់ មានការស្រេកឃ្លានដ៏ល្អសម្រាប់ការប្រកួតនេះ ដឹងស្គាល់ពីក្លិបនេះ និងដឹងពីអ្វីដែលសំខាន់ចំពោះក្លិប។ សរុបមក រូបគេមានរាល់នូវគុណភាពទាំងអស់ ប៉ុន្តែ ខ្ញុំមិនចង់មានឥទ្ធិពលជាសាធារណៈឡើយ»។ លោក Wenger បានបន្ថែមទៀតថា៖ «ខ្ញុំជឿជាក់ថា វាពិតជាសំខាន់ណាស់ដែលពួកគេធ្វើការជ្រើសរើសរបស់ពួកគេ ហើយក្រោយពីការសម្រេចចិត្តនេះ ខ្ញុំនឹងគាំទ្រដល់រូបគេ»៕
លោក Wenger៖ Arteta ពិតជាស័ក្តិសមសម្រាប់តំណែងអ្នកចាត់ការទូទៅនៅ Arsenal
អត្ថបទទាក់ទង