កីឡករ Fernando Torres បានស៊ុតបាល់បញ្ចូលទី២គ្រាប់តែម្នាក់ឯងនៅប្រកួតចុងក្រោយឲ្យក្រុម Atletico Madrid ស្មើគ្នា ២-២ ជាមួយ Eibar។
ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំត្រូវកីឡាករក្រុមភ្ញៀវឈរធ្វើរបងកិត្តិយសទះដៃ ស្របពេលអ្នកគាំទ្រ Atletico ទាំងអស់បាននាំគ្នាលើកអក្សរធំៗ De Nino A Leyenda មានន័យថា “ពីកុមារម្នាក់ទៅជាវីរបុរស” អមជាមួយនឹងលេខ៩របស់គេ។
ប្រកួតយប់មិញ Kike បានរកគ្រាប់នាំមុខឲ្យ Eibar បានមុននៅនាទី៣៥ មុនពេល Torres តាមស្មើនៅនាទី៤២។ នៅវគ្គទីពីរនាទី៦០ អតីតខ្សែប្រយុទ្ធ Liverpool និង Chelsea ស៊ុតបាន១គ្រាប់ទៀតឲ្យម្ចាស់ផ្ទះនាំមុខ តែក្រោយ Hernández បានកាតក្រហមធ្វើឲ្យ Atletico សល់គ្នាត្រឹម១០នាក់និងរបូតគ្រាប់បាល់នៅនាទី៧០ ដោយសារការស៊ុតរបស់ Peña៕
ខ្សែប្រយុទ្ធ Fernando Torres បានលា Atletico ជាមួយកាដូ២គ្រាប់ម្នាក់ឯងជាមួយ Eibar(វិដេអូ)
អត្ថបទទាក់ទង