ទីបំផុតក្រុម Fulham បានវិលត្រលប់មកលេងនៅក្របខណ្ឌអង់គ្លេស English Premier League វិញហើយ បន្ទាប់ពីឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រ(Playoff) មានឈ្មោះថា Sky Bet Championship កជាមួយក្រុម Aston Villa ជាមួយទឺកប្រាក់ជ័យលាភីរហូតដល់ ១៦០លានផោនឯណោះ។

ក្រុម Fulham បានសម្រេចក្តីសុបិន្តរបស់ខ្លួនដោយកីឡាករ Tom Cairney នៅនាទីទី២៣ ដោយបាល់ពិន័យ ១១ម៉ែត្រ ខណៈក្រុមខ្លួនបានបាត់បង់អ្នកលេង ១រូបនៅនាទីទី៧០ ប៉ុន្តែក្រុម Aston Villa របស់លោក Steve Bruce នៅតែមិនអាចធ្វើអីបានជាមួយការបញ្ចប់លទ្ធផល Fulham ១:0 Aston Villa។ ជ័យជំនះនេះគឺជាការបញ្ចប់អវត្តមាន ៤ឆ្នាំដែលក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៏បានបាត់មុខពីក្របខ័ណ្ឌកំពូលនេះ។

John Terry អតីតខ្សែការពារនិង ជាប្រធានក្រុមតោខៀវ Chelsea បាននិយាយថារូបគេមានការសោកស្តាយដែលមិនអាច ជួយក្រុមមកលេងនៅក្របខណ្ឌកំពូលវិញបាន ខណៈអតីតខ្សែអង់គ្លេសរូបនេះ បានព្រលយពាក្យថា និងចាកចេញពីក្រុមដែល និងបន្តលេងនៅក្របខណ្ឌ Champion Ship មួយនេះ ក្រោយពេលរូបគេបានព្រមព្រៀងលេងអស់រយៈពេល ១រដូវកាល(២០១៧-២០១៨) ជាមួយប្រាក់ពលកម្មនឿយហត់ត្រឹមតែ ៦០០០០ផោនប៉ុណ្ណោះក្នុង ១សប្តាហ៏។

ប្រភព៖ dailymail